គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី (តទៅនេះហៅថា “គ្រឹះស្ថាន”) ជាគ្រឹះស្ថាន ដែលធ្វើអាជីវកម្មទៅលើការផ្តល់នូវប្រាក់កម្ចីចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់ក្នុងប្រទេសកម្ពុជា។ គ្រឹះស្ថានបានទទួលអាជ្ញាប័ណ្ណពីធនាគាជាតិនៃកម្ពុជាក្នុងឆ្នាំ ២០១៣ ជាគ្រឹះស្ថានដែលធ្វើអាជីវកម្មបំរើសេវាផ្តល់ជាប្រាក់កម្ចីលើប្រភេទរូបិយប័ណ្ណប្រាក់រៀល(៛) និងប្រាក់ដុល្លារ ($) ក្នុងការផ្តល់ជូនអតិថិជន។ គោលនយោបាយរបស់គ្រឹះស្ថានបានបន្តនិងអនុវត្តន៍លើការផ្តល់ជាប្រាក់កម្ចីទៅតាមតម្រូវការរបស់អតិថិជនដូចជាការប្រើប្រាស់ប្រាក់កម្ចីលើ ការបន្ថែមដើមទុនក្នុងមុខរបរ ការទិញជាសំភារៈប្រើប្រាស់ផ្ទាល់ខ្លួន ការវិនិយោគលើអាជីវកម្មខ្នាតតូច ការបន្ថែមទុនក្នុងការសាងសង់លំនៅដ្ឋានរួមទាំងការប្រើប្រាស់សំរាប់តម្រូវការនានាផងដែរ។